ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធមុខសញ្ញាប្លន់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន១៥នាក់ត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង​០០និង២០នាទីឈានចូល​ថ្ងៃ​ទី២​ កញ្ញា​ ២០១៩​នៅចំណុច​ ច្រកចូលភូមិព្រៃទា១​ កែង​ផ្លូវ​សហាវិថីព័ន្ធ​រុស្ស៊ី​ សង្កាត់​ចោមចៅ​៣​ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្នុងនោះមានចំនួន១០នាក់ជាមុខសញ្ញាប្លន់នៅខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា​ មុនពេលកើតហេតុកំលាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការរដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ល្បាតក្នុងមូលដ្ឋានក៏ប្រទះ​ប៉ះក្រុម​ក្មេង​ទំនើង​ចំនួន​១៥នាក់​ ដោយមានការសង្ស័យក៏ឃាត់ពិនិ្យ​និងនាំយកទៅប្រគល់​អោយ​ ប៉ុស្តិ៍​នគរបាល​ចោមចៅ​៣សួរនាំ​ ។

ក្រោយ​ពីសួរនាំរួច​ ចម្លើយសារភា​ពរបស់ក្មេង​ទំនើង​ចំនួន​១០នាក់​ ជាប់ពាក់ព័ន្ធ​នឹងករណីវាយ​ប្លន់ចំនួន២ករណី​ក្នុង​ខណ្ឌ​សែនសុខ​ កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ ទាក់ទងប្រគល់​ជនសង្ស័យ​ទាំង​១០នាក់​ទៅខណ្ឌសែ​នសុខ​សួរនាំ​តាម​នីតិវិធី​ ។

ដោយឡែក​ក្មេង​ទំនើង​ចំនួន​៥នាក់ទៀត​ សមត្ថកិច្ច​ បានអប់រំ​ និងហៅ​អាណាព្យាបាល​ មកធនារួចប្រគល់អោយ​ត្រលប់​ទៅ​ផ្ទះ​វិញ ។ ជនសង្ស័យទី១ ឈ្មោះ ធារ៉ា​ ភេទប្រុស អាយុ២០ឆ្នាំមុខរបមិនពិតប្រកដ ។ ទី២រិនរ៉ូត​ ភេទប្រុស អាយុ១៩ឆ្នាំមុខរបមិនពិតប្រកដ ។ ទី៣​ រ៉ុង​ សុផា​ ភេទប្រុស អាយុ១៦ឆ្នាំ​មុខរបមិនពិតប្រកដ ។ ទី៤ ឈ្មោះ សូត​ ឡៃហ៊ាង​ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបមិនពិតប្រកដ ។ ទី៥​ ឈ្មោះ ហឿនបញ្ញា​ ភេទប្រុស អាយុ១៥ឆ្នាំ​ មុខរបមិនពិតប្រកដ ។ ទី៦ ឈ្មោះ ទេស​ ណារដ្ឋ​ ភេទប្រុស​ អាយុ១៩ឆ្នាំ មុខរបមិនពិតប្រកដ ។ ទី៧ ឈ្មោះ ​ ម៉ន​ ឈុន​ ភេទប្រុស​ អាយុ២០ឆ្នាំ​ នាំមុខរបមិនពិតប្រកដ ។ ទី៨ ឈ្មោះ សុខ​ គា​ ភេទប្រុស​ អាយុ១៧ឆ្នាំមុខរបមិនពិតប្រកដ ។ ទី៩ ឈ្មោះ ​ អានសេង​ អាយុ១៥ឆ្នាំ​មុខរបមិនពិតប្រកដ ។ ទី១០ ឈ្មោះ ប៉ុនធឿន​ រតនះ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​មុខរបមិនពិតប្រកដ ។

ក្រោយ​ពីសួរនាំរួច​ ចម្លើយសារភា​ពរបស់ក្មេង​ទំនើង​ចំនួន​១០នាក់​ ជាប់ពាក់ព័ន្ធ​និងករណីវាយ​ប្លន់ចំនួន២ករណី​ ក្នុង​ខណ្ឌ​សែនសុខ​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ ទាក់ទងប្រគល់​ជនសង្ស័យ​ទាំង​១០នាក់​ទៅខណ្ឌសែ​នសុខ​សួរនាំ​តាម​នីតិវិធី​ ៕ សុខាសែនជ័យ​


ចែករំលែក៖