ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឃាត់ខ្លួនជនបរទេសចំនួន៥នាក់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ហេតុការណ៍ឃាតនេះបានធ្វើឡើងកាលពីវេលាម៉ោង ២២ និង១០នាទីថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិ ស្ទឹង ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនបរទេសទាំង០៥នាក់នោះមាន ៖១- ឈ្មោះ AMANPREET sINGH ភេទប្រុស កើតថ្ងៃទី ០៣-០៧-១៩៩១ ជនជាតិឥណ្ឌា មុខរបរទិញលក់ខោអាវស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប ។ ២- ឈ្មោះ ANKUSH ភេទប្រុស កើតថ្ងៃទី ១០-០៥-១៩៩៧ ជនជាតិឥណ្ឌា មុខរបរទិញលក់ខោអាវស្នាក់នៅបន្ទប់ ជួលភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប ។ ៣- ឈ្មោះ DASS GOPAL ភេទប្រុស កើតថ្ងៃទី ១៨-០១-១៩៨៤ ជនជាតិឥណ្ឌាទិដ្ឋាការ ប្រភេទទេសចរណ៍ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប ។ ៤- ឈ្មោះ SUKHDEEP SINGH ភេទប្រុស កើតថ្ងៃទី០៣-១២-១៩៨០ ជនជាតិឥណ្ឌា ទិដ្ឋាការប្រភេទ ទេសចរណ៍ស្នាក់នៅបន្ទប់ ជួល ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប ។ ៥- ឈ្មោះ SINGH TARSEM ភេទប្រុស កើតថ្ងៃទី៣០-០៣-១៩៨០ ជនជាតិឥណ្ឌា សញ្ជាតិ អាហ្សង់ទីន ទិដ្ឋាការ ស្នាក់នៅប្រភេទ ទេសចរណ៍ ( ផុត សុពលភាព ថ្ងៃទី ៣០-០៦-២០១៩) ស្នាក់នៅបន្ទប់ជួល ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប ។
ជនរងគ្រោះ ឈ្មោះ MASIH KASHIF ភេទ ប្រុស ជនជាតិ ប៉ាគីស្ថានមិនមាន លិខិតឆ្លងដែនជាប់ខ្លួន មុខរបរគ្មានស្នាក់នៅផ្ទះសំណាក់ក្នុងភូមិវត្តដំណាក់ សង្កាត់ សាលា កំរើក ក្រុង / ខេត្តសៀមរាប ។
ក្រោយពីការសាកសួររបស់សមត្ថកិច្ចជនសង្ស័យ ០៥នាក់បានសារភាពថានៅវេលាម៉ោងប្រហែល១៤ និង៣០នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ពួកខ្លួនវាយទៅលើជនរងគ្រោះជាច្រើនដៃរួចយកខ្សែក្រវ៉ាត់ ចងដៃជនរងគ្រោះទៅក្រោយ លើកដាក់លើរ៉ឺម៉កម៉ូតូនៅចំណុចមុខសណ្ឋាគារ តាណី ស្ថិតនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង / ខេត្តសៀមរាប។
ក្រោយពីធ្វើសកម្មភាពរួចមកត្រូវបានសមត្ថកិច្ចជួយ អន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាល ខេត្ត ។ បច្ចុប្បន្នជនសង្ស័យ ទាំង០៥ នាក់ត្រូវបាន លោក កើត វណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរនឹង រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាម នីតិវិធី ៕ប៊ុនរិទ្ធី