ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ជរាស្ត្រីមេម៉ាយ និងគ្រួសារទព័ មានជីវភាខ្វះខាត៣៧គ្រួសារនៅស្រុកអន្លង់វែងបាទទលអំណោយមនុស្សធម៌

ចែករំលែក៖

ខេត្តឧត្តរមានជយ័៖ ប្រជាពលរដ្ឋនិងគ្រួសារកងទព័ ដែលមានជីវភាពខ្វះខាតចំនួន៣៧គ្រួសារមកពីភូមិអូរថ្មនិងភូមិជាំ ក្នុងឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ បានទទួលអំណោយមនុស្សធម៌រួមមានសម្ភារនិងថវិកាពីក្រុមហ៊ុនសាម៉នខេមរះអភិវឌ្ឍន៍ តាមរយះអជ្ញធរដែនដី។

លោកដុំ ឈុននីប្រធានក្រុមប្រឹក្សាស្រុកអន្លង់វែងបានថ្លែងថា៖ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែមមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនោះ ក្រុមហ៊ុនសាម៉នខេមរះអភិវឌ្ឍន៍ ដែលមានលោកស្រីផល គុជ្ជឌីជាអគ្គនាយិកា បានសហការជាមួយអជ្ញាធរមូលដ្ឋាននិងក្រុមការងារចុះជួយឃុំត្រពាំងប្រិយ បានរៀបចំនាំនូវអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនិងគ្រួសារកងទព័ដែលមានជីវភាពខ្វះខាតនៅពេលនេះ។

លោកបន្តថា៖អំណោយទាំងនេះ ទោះបីមិនបំពេញតាមតម្រូវការចង់បានរបស់បងប្អូនប្រជាពលរដ្ឋក៍ពិតមែន តែវាបានដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយរយះពេលខ្លីផងដែរ។ជាមួយគ្នានោះលោកប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសាម៉នខេមរះអភិវឌ្ឍន៍ដែលជានិច្ចជាកាលតែងបានសហការជាមួយអជ្ញាធរដែនដី ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររបស់យើង។

លោកក៍បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវមានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនក៍ដូចជាអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែនៅក្បែរនិងប្រជាពលរដ្ឋ និងបានដោះស្រាយការលំបាកផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ទន្ទឹមនិងនោះដែរ មិនត្រូវជឿតាមពាក្សញុះញុងណាមួយរបស់ក្រុមប្រឆាំង ដែលតែងតែមានចេតនាចង់បំផ្លាញសុខសន្តិភាពនិងភាពរីកចំរើននៅក្នុងប្រទេសកម្ពុជាយើងនោះទេ៕ ហេង សូរិយា


ចែករំលែក៖