ព័ត៌មានទាន់ហេតុការណ៍៖

ជាងភ្លើងម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅបុគ្គលិក ក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុនលឹមហេងក្រុប

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ​៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ដោយខ្យល់គរ មួយកើតឡើងនៅចំណុចបន្ទប់ស្នាក់នៅ របស់បុគ្គលិក សណ្ឋាគារ និងកាស៊ីណូ ក្រុមហ៊ុនលឹមហេងគ្រុប ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌិត ជា ហៅ ភំ ហេង ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិភ្នៀត ឃុំ-ស្រុក ជីក្រែង ខេត្តសៀមរាប ។

បច្ចុប្បន្ន ស្នាក់នៅភូមិឃុំកើតហេតុដូចខាងលើ មុខបរជាងភ្លើងប្រចាំក្រុមហ៊ុនលឹមហេងគ្រុប បានស្លាប់ដោយជំងឺខ្យល់គរនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ហើយត្រូវបានក្រុមហ៊ុនបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង សហការជាមួយមន្ទីរពេទ្យបង្អែកស្រុក បានពិនិត្យលើជនរងគ្រោះឃើញថា បានស្លាប់ដោយខ្យល់គរពិតប្រាកដមែន រួចហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖