ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ស្លាប់អណ្តែតទឹក​ ឆ្នេរឯករាជ្យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ គេបានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកសមុទ្រមកទើរ នៅឆ្នេរសមុទ្រ ពយកំពេញ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ហើយត្រូវបានគេអូសឡើងយកមកលើឆ្នេរ ដើម្បីសមត្ថកិច្ចជំនាញពិនិត្យ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា សាកសពជនរងគ្រោះស្លាប់ដោយលង់ទឹកសមុទ្រ បន្ទាប់មកបាត់ខ្លួន កាលពីថ្ងៃទី01 ខែកញ្ញា ឆ្នាំ2019 វេលាម៉ោង12និង15នាទី ក្រោយចុះលេងទឹកនៅឆ្នេរឯករាជ្យក្នុងសង្កាត់លេខ3 ក្រុងព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ថន ថេរ ភេទប្រុស អាយុ24ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត ភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកដំបែរខេត្តត្បូងឃ្មុំ ។ រហូតមកដល់ថ្ងៃទី03 ខែកញ្ញា ឆ្នាំ2019 វេលាម៉ោងជិត02រសៀល ទើបសាកសព អណ្តែតនៅពយឆ្នេរកំពេញ ក្នុងសង្កាត់លេខ3 ក្រងព្រះសីហនុ ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ក្រោយស្រង់ពីទឹក សាកសពបានរក្សាទុកនៅកន្លែងដដែលសិនរង់ចាំការពិនិត្យបន្ថែមរបស់ នគរបាលបច្ចេកទេស វិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ មុនប្រគល់ជូនសាច់ញាតិ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖