ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីណែនាំអំពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដែលនឹងប្រព្រឹត្តឡើងនៅពេលខាងមុខ។
សាលារាជធានីភ្នំពេញ បានណែនាំអោយគ្រប់រដ្ឋបាលខណ្ឌ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ សាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អរចនាដោយភ្លើងពណ៌ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យខាងលើឱ្យបានជ្រួតជ្រាប ទូលំទូលាយ ជាពិសេសត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការ ក្រោមឱវាទជាពុទ្ធសាសនិកបានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖