ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកបាក់ជើង

ចែករំលែក៖

ភ្នំពេញ​៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកបាក់ជើង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤និង៤៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ ផ្លូវព្រះនរោត្តមកែងផ្លូវលេខ២២២ ភូមិ១៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហ៊ូ កែកិន អាយុ ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ អ្នកទេសចរណ៍ ស្នាក់នៅសណ្ឋាគាហ្គាឌិន ផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសង់ត្រាល់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាកបានបើកមកបុកម៉ូតូជនរងគ្រោះម៉ាក YAMAHA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2202 បើកតាមបណ្តោយផ្លូវព្រះនរោត្តក្នុងទិសដៅ ពីជើងទៅត្បូងបានបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ជើង ក្រោយកើតហេតុរថយន្តបានបើកគេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរបានវាស់វែងរួច យកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងស្រាវជ្រាវរកជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖