ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលបាក់ជើងសន្លប់ នឹងកន្លែងខណៈដែលជិះម៉ូតូល្បឿនលឿនដល់ផ្លូវកោង ខ្វះប្រុងប្រយត្ន័បណ្ដាលរេចង្កូតដួលច្រងាប់ច្រងឹល កាលពីវេលាម៉ោង៩យប់ ថ្ងៃ ពុធ ០៦ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩លើផ្លូវលេខ ២១៤ស្ថិតក្នុងភូមិចុងព្រែកសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបានបញ្ជាក់ថា អ្នករងរបួសមានឈ្មោះ នៅ ណេ អាយុ ១៨ ឆ្នាំមុខរបរកសិករ រស់នៅភូមិឧត្តម ឃុំសែករស្រុកពាមរខេត្តព្រៃវែងជិះម៉ូតូម៉ាក ហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ៥១៥៦ ខូចខាតយ៉ាងដំណំ ។
បើតាមសមត្ថកិច្ចបន្ថែមទៀតថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ៥១៥៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដល់ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ក៏ដួលបោកក្បាលច្រងាប់ច្រងឹលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។
ក្រោយមកយុវជនរងគ្រោះត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តស្វាយរៀងភ្លាមៗផងដែរ៕ យឹម សុថាន