ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Ranger ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ ខម2-9230 បុករះរថយន្ត៣គ្រឿង ម្ចាស់រថយន្តរងគ្រោះ  អំពាវនាវសុំឲ្យម្ចាស់ចេញមុខមកទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមអាខោនបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ«Heng Bandol»ជាម្ចាស់រថយន្តរងគ្រោះ ខណៈដែលរថយន្តមួយគ្រឿងម៉ាកFord Ranger ពណ៍ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ បានបើកបុករះដោយគ្មានមូលហេតុ បន្ទាប់ពីរថយន្តរបស់គាត់បានចតស្ងៀមមុខផ្ទះនោះ ហើយសូមអំពាវនាវសុំឲ្យម្ចាស់រថយន្តបង្កចេញមុខមកដោះស្រាយគ្នាតាមច្បាប់ ជាបន្ទាន់ចៀសវាងមានបញ្ហាវែងឆ្ងាយ ។

គួរបញ្ជាក់ថា  កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវលេខ ១០៧ ផ្លូវសុកហុក សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តម៉ាក Ford Ranger ពណ៌ត្រេអ៊ីណាក់ ស្លាកលេខ ខេមរៈភូមិន្ទ ខម2-9230 ដែលបើកបរក្នុងល្បឿនលឿនទៅបុករះរថយន្តចំនួន៣គ្រឿង ព្រមជាមួយកង់បីមួយគ្រឿងដែលកំពុងចតនៅស្ងៀម បង្កឲ្យរថយន្ដរងគ្រោះរងការខូខខាតយ៉ាងដំណំ ភ្លាមៗនោះ រថយន្ដបង្កបានដាក់លេងរុឺយ៉ែថយក្រោយបើកគេចខ្លួនបាត់ ប៉ុន្ដែសកម្មភាពទាំងនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្តិភាពដែលបំពាក់នៅមុខផ្ទះគេ ដូចច្នេះមិនអាចប្រកែកបានទេសូម្បីស្លាកលេខ តែពេលនេះមិនទាន់បញ្ចេញទេ គឺសុំអំពាវនាវតាមសម្រួលសិន បើសិនជាមិនចូលខ្លួនដោះស្រាយនឹងមានវិធានការបន្ដទៀតតាមច្បាប់ ។

យោងតាម ម្ចាស់អាខោន ហ្វេសប៊ុកឈ្មោះថា Heng Bandol ជាម្ចាស់ឡានដែលត្រូវជនបង្កបុកឲ្យខូចខាតនោះតែម្ដង ដោយលោកបានលើកឡើងងា «សូមអោយម្ចាស់រថយន្ត FORD ដែលមានស្លាកលេខខេមរៈភូមិន្ទ ខម2-9230 ចេញមកទទួលខុសត្រូវចំពោះហេតុការណ៌ដែលខ្លួនបានប្រព្រឹត្តខាងលើនេះជាបន្ទាន់និងឲ្យ សូមបងប្អូនជួយចែករំលែកVideosនេះផង»។

គេមិនដឹងថាមកដល់ពេលនេះម្ចាស់ឡានបង្កហេតុបានទទួលដំណឹងនេះឬយ៉ាងណានោះទេ ដើម្បីប្រឈមមុខចំពោះហេតុការណ៍ដែលបានកើតឡើងម្ចាស់រថយន្ដបង្កគួតែចេញមុខដោះស្រាយគ្នាដោយសម្រួលដោយតម្លាភាពក្នុងនាមកូនប្រុសត្រទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានបង្កើតឡើងទោះដោយចេតនាក្ដីឬអចេតនាក្ដី ៕ស រស្មី


ចែករំលែក៖