ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់មនុស្ស៤នាក់ និងរបួសម្នាក់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូបុកគ្នានៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រី៤នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ ម៉ូតូនិងម៉ូតូបុកគ្នាពេញមួយទំហឹង លើកំណាត់លេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥១ និង៥២ក្នុងភូមិសុបិន្ត ឃុំពានី ស្រុកកំពង់តនរឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ប្រភពពីសមត្ថកិច្ចប៉ូលីសចរាចរណ៍បានឲដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ ១G-៤៧១៥ បើកបរក្នុងទិសដៅត្បូងទៅជើង បានបុកជាមួយម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ ក្នុងទិសដៅច្រាស់គ្នា អ្នកបើកបរឈ្មោះយូ មករា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង អ្នករួមដំណើរ ២នាក់ទៀត ក្នុងនោះម្នាក់ឈ្មោះ សូ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះ សូ ម៉ានាត ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានឲដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និង អ្នកបើកបរម៉ូតូពុំមានមួកសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយបង្ករទាំង២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច រង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់ ៕ ចន្ថា


ចែករំលែក៖