ព័ត៌មានទាន់ហេតុការណ៍៖

ពិភាក្សាគ្នាយ៉ាងល្អូកល្អើន ក្នុងកិច្ចប្រជុំបង្កើនលទ្ធផលផ្លែផ្កាជាច្រើន អាចវាយតម្លៃបានពីកិច្ចសហការល្អ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រ សួងការពារជាតិ សម្តែងការស្វាគមន៍ គណៈប្រតិភូអគ្គ ស្នងការទី២ កងទ័ពប្រជាជនវៀតណាម អញ្ជើញមកបំពេ ញទស្សន កិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងបន្តកិច្ចសហ ប្រតិបត្តិការជាមួយស្តាប័នជំនាញនាពេលនេះ ពិតជានាំមកនូវលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ។

ការលើកឡើងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ ក្នុងឱកាស ដែលគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តម សេនីយ៍ទោ ផាម ងុកហួងអគ្គស្នងការទី២ កងទ័ពប្រជាជនវៀត ណាមចូលជួបសំដែងការគួរសមនៅវិមាន”មិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំ កុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៩ ។ ឧត្តមសេនីយ៍ទោ ផាម ងុកហួង រីករាយនូវបដិសណ្ឋារកិច្ច របស់ប្រមុខការពារជាតិនាឱកាសនេះ ជាការលើកទឹកចិត្ត ចំពោះយើងខ្ញំុនិងសហការី បង្ហាញការយកចិត្តទុក្ខដាក់និងវាយ តម្លៃខ្ពស់ របស់ថ្នាក់ដឹកនាំ សហការគ្រប់វិស័យ លើអនុស្សរ ណៈ រវាងកងទ័ពទាំងពីរ ដែលបានចុះហត្ថលេខា នាពេលកន្លងមក ។

ឧត្តមសេនីយ៍ អគ្គស្នងការទី២ កងទ័ពប្រជាជនវៀត ណាម បានជំរាបជូន សម្តេចពិជ័យសេនា នូវលទ្ធផលផ្លែផ្កា ដែលភាគីទាំងពីរ ពិភាក្សាគ្នាយ៉ាងល្អូកល្អើន ក្នុងកិច្ចប្រជុំបង្កើនលទ្ធផល ផ្លែផ្កាជាច្រើន អាចវាយតម្លៃបានពីកិច្ចសហការ ដោ យរលូននិងមានប្រសិទ្ធភាព ក្នុងរយះពេលកន្លង និងទៅអនាគតផងដែរ ៕ សុខដុម


ចែករំលែក៖