ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធ២នាក់ដឹកគ្នាទៅធ្វើការ ត្រូវរថយន្តបុកពីក្រោយ រងរបួសធ្ងន់ នៅក្នងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់បានរងរបួសធងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈត្រូវរថយន្តដឹកកម្មករបើកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់កាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃសុក្រ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិក្នងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរុន គន្ធា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងប្រពន្ធឈ្មោះ អឿង ចាន់ណា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃធ្លក ឃុំច្រេស ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តបង្កហេតុ មានឈ្មោះ ប៊ុន មិនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកកម្មររោងកម្មកររោងចក្រ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BW-០៧២៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈនោះស្រាប់តែមានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-៩៧៧១ បើកបរខ្វះការប្រុងប្រយត្ន័បុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយកើតហេតុ អ្នករងរបួសទាំង២នាក់ ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង វាស់វែងនិងអូសយកមធ្យោបាយទាំង០២គ្រឿងយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖