ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ សហការជាមួយសិស្សានុសិស្ស សម្អាតបរិស្ថាន

ចែករំលែក៖

ភ្នំពេញ ៖ លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ និងមានការអនុញាតិពីលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មន្ត្រីរាជការ សិស្សានុសិស្សសរុប ប្រមាណជាង៦០០នាក់សម្អាតបរិស្ថាន នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ តាមកំណាត់ដងផ្លូវសំខាន់ ផ្លូវសហព័ន្ធរុស្សី ផ្លូវជាតិលេខ ផ្លូវជាតិលេខ៤ មហាវិថីឈ្នះ ឈ្នះ ផ្លូវចោមចៅ ។

តាមប្រសាសន៍ លោក ប៉ាង លីដា អភិបាលរងខណ្ឌបានឲ្យដឹងថា ការសម្អាតបរិស្ថាន នាព្រឹកនេះ ក្រោមប្រធានបទ«ទិវាបរិស្ថាន ទីក្រុងស្អាត» ដើម្បីដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យស្រឡាញ់បរិស្ថាន ទីក្រុងស្អាត រស់នៅស្អាត សុខភាពប្រសើរ ។

លោកបន្តទៀតថា ការសហការសម្អាតបរិស្ថាននាព្រឹកនេះ សរុបចំនួនជាង៦០០នាក់ ដោយមានការចូលពីមន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ សមត្ថកិច្ចប៉ូលិស សិស្សានុសិស្ស ដោយបែងចែកទៅតាមគោលដៅបានកំណត់រួច មានកំណាត់ផ្លូវសហព័ន្ធរុស្សី ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវចោមចៅ មហាវិថីឈ្នះ ឈ្មះ ឈ្នះ ។

អាជ្ញាធរសំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសម្អាតបរិស្ថាន ទុកដាក់សម្រាម វចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីរងចាំរថយន្តសុិនទ្រីមកដឹកយកចេញ ជៀសវាងបោះចោលសម្រាម តាមចិញ្ចើមផ្លូវ រាយប៉ាយ ប៉ើងហើរតាមផ្លូវ ធ្វើឲ្យធ្លាក់ចូលមាត់លូ បាត់បង់សោភ័ណ្ឌភាពដងផ្លូវ បរិស្ថានអ័ព្វអួរ ប៉ះពាល់ដល់សុខភាពផងដែរ ៕ សុខាសែនជ័យ​


ចែករំលែក៖