ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកបន្ថែមល្បឿន ជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានព្រែកសំរោងត្រើយខាងលិច លើកំណាត់ផ្លូវជាតិ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាក HONDA ICON ពណ៌ខ្មៅ+ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1AS-3652 បើកបរដោយឈ្មោះ កេត សុភត្រា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ(រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាក SUZUKI NEX ពណ៌ទឹកមាស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផង់ ភានី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំភ្នំធំ ស្រុកអង្គរជ័យ ខេត្តកំពត (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកHONDA ICON បើកបរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនលឿនជែង តែមិនប្រយ័ត្ន បានជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកជនរងគ្រោះជាអ្នកបើកបរម៉ូតូទាំងសងខាងទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការអន្ដរាគមន៍ដឹកជនរងគ្រោះទាំង២នាក់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖