ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីលួចម៉ូតូរបស់អ្នកភូមិ ។

ការឃាត់ខ្លននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ន៨ង៣៥នាទីព្រឹក ថ្ងៃ ចន្ទ័  ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩  ស្ថិតនៅភូមិចេកឃុំសំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ង្វៀង យ៉ាងសើវ អាយុ៣៦ឆ្នាំរស់នៅភូមិថេថាន  ឃុំ ជើសឺស្រុកធានឡាយខេត្តកឹងថឺប្រទេសវៀតណាម។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះគង់ ប៊ុន្នី  (ហៅប៊ិន)ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិចេកឃុំសំរោងស្រុកចន្រ្ទាខេត្ត ស្វាយរៀង។

បើតាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៩ រូបគាត់បានបាត់ម៉ូតូមួយគ្រឿង ខណៈចតនៅខាងមុខផ្ទះ ស្រាប់តែរហូតដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ ឃើញជនសង្ស័យក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ទើបសមត្ថកិច្ច បានធឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរតែម្ដង ។

បើតាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖