ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគ្រូពេទ្យសន្និដ្ឋានថា ស្លាប់ដោយសារជំងឺឈឺរ៉ាំរ៉ៃមិនមែនដោយសារវាយនឹងទុយយោជ័រនោះទេ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ផឹកស្រាជាប្រចាំរហូតដល់ធ្លាក់ខ្លួនមានជំងឺឈឺរ៉ាំរ៉ៃដល់ដំណាក់ចុងក្រោយ គ្រាន់តែបុរសចំណាស់ម្នាក់ជាអ្នកខាងក្នុងភូមិបានយក បំពង់ទីបជ័រវាយត្រូវដៃតែបន្ដិច ស្រាប់តែជំងឺរ៉ាំរ៉ៃរបស់ខ្លួនរើឡើង ហើយបានស្លាប់ក្រោយកើតហេតុជាច្រើនម៉ោង ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង ១៣និង៤០ នាទី ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រូវនិងថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ តុង ថេន ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរកសិករ នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ (ស្លាប់) ។ ចំណែកជនសង្ស័យឈ្មោះ អ៊ិន អ៑ាន ភេទប្រុស អាយុ៧៤ ឆ្នាំ មុខរបរកសិករ* នៅភូមិជាមួយគ្នា។

បើយោងចម្លើយសាក្សីជុំវិញកន្លែងកើតហេតុបានបំភ្លឺថាជនរងគ្រោះ និងជនសង្ស័យ ធ្លាប់មានទំនាស់ពាក្យសំដីនិងគ្នាបន្តិចបន្ចួចតែមិន ដែលតប តពាក្យសំដីទេ នៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩ រងគ្រោះបានបេះស្លឹកក្រូចរបស់ជនសង្ស័យញីហឹតលេង ហើយជនសង្ស័យបានក្រហែមដាក់ រីឯជនរងគ្រោះក៏បានក្រហែមដាក់វិញ ភ្លាមនោះជនសង្ស័យក៏ដើរសំដៅទៅជនរងគ្រោះនិងបានប្រកែកប្រណាំងដាក់គ្នា ហើយជនសង្ស័យក៏បានយកបំពង់ទុយោជ័រលេខ៥០ ប្រវែង ៧៨ ស,ម វាយ ទៅជនរងគ្រោះត្រូវចំដៃឆ្វេង ! ក្រោយពីវាយរួចជនរងគ្រោះបានដើរទៅទិញស្រាមកផឹកដល់ម៉ោង ១៥និង៣០នាទី ថ្ងៃដដែលបងប្រុសបានដឹកយកប្អូនទៅពេទ្យតែពេទ្យ មិនបានចាក់ថ្នាំទេក៏យកទៅផ្ទះវិញ រហូតដល់ម៉ោង ២២,០០ នាទី០៧ ខែ កញ្ញា ឆ្នាំ ២០១៩ ថ្ងៃដដែល ជនរងគ្រោះបានស្លាប់តែម្ដង ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញនគរបាលស្រុកនិងជំនាញបច្ចេកទេសខេត្ត អាជ្ញាធរភូមិ និងគ្រូពេទ្យជំនាញ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំបានចុះពិនិត្យសាកសពពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ឋករណីឃាតកម្មឡើយ ។

ស្នាមរបួសនៅត្រង់កំភួនដៃខាងឆ្វេងមានស្នាមរបួសកន្ទួល  ។ វត្ថុតាងចាប់យក១/ ទុយយោជ័រលេខ៥០ ប្រវែង៧៨ សង្ទីម៉ែត្រ ចំនួន ០១។

ក្រោយពិនិត្យរបស់គ្រូពេទ្យនិងជំនាញបានសន្និដ្ឋានថាការស្លាប់របស់ជនរងគ្រោះមិនដោយសារវាយនឹងទុយយោជ័រនោះទេគឺស្លាប់ដោយសារជំងឺរ៉ាំរ៉ៃរបស់ខ្លួនក្រោយកើតហេតុជាច្រើនម៉ោង ។

មូលហេតុ  សាកសពស្លាប់ដោយសារជំងឺប្រចាំកាយ (ស្រវឹងជាប្រចាំ) រួចមន្រ្ដីជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖