ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយរងរបួសបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាងខណះជិះម៉ូតូមួយគ្រឿងក្នងល្បឿនល្បឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហពន្ធ័រុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើេតហេតុបាឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1I-4173 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកពីក្រោយពេញទំហឹងបណ្តោយដួលបោកនឹងថ្នល់បាក់ជើងឆ្វេងម្ខាង ខណៈម្ចាស់រថយន្តបានឈប់ចរួចចុះមកមើលនិងសួនាំក្រោយមកមិនចង់មានរឿងវែងឆ្ងាយបានបើករថយន្តបន្តដំណើទៅមុខបាត់ស្រមោល។ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យរស្មីដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដ្ឋបាលកាកាប២ទុកប្រគល់ជូនម្ចាស់វិញ៕សុខាសែនជ័យ​


ចែករំលែក៖