ភ្នំពេញ៖ ជនជាតិចិនចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននាំទៅសាកសួរបន្ទាប់ពីប្រេីហិង្សាទៅលេីបុរសជនជាតិចិនដូចគ្នាម្នាក់ បណ្តាលឲ្យរងរបួស រួចចាប់ចូលរថយន្តកាលពីវេលាម៉ោង ១៥និង០០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យ: ទី១ឈ្មោះ XU YoanYoan ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរធ្វេីនៅកាស៊ីណូ ។ ទី២ឈ្មោះ Zhan Bin. ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ។ ទី៣ឈ្មោះ Zhuqing Wu. ភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិន មុខរបរធ្វេីការក្រុមហ៊ុន។ ទី៤ឈ្មោះ Zhan Liming. អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅកាស៊ីណូ ។
ជនរងគ្រោះឈ្មោះ Chi Fuming ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ខាយសាន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ស្លាកស្នាម៖បាក់ក្តោងច្រមុះនិងប៉ោងភ្នែកឆ្វេង បែកមាត់ចេញឈាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩ គេបានឃេីញជនជាតិចិនមួយក្រុមមានគ្នា៥នាក់បានព្រួតវាយបុរសជនជាតិចិនដូចគ្នាភ្លាមនោះកម្លាំងនគរបាលបានចុះទៅដល់ចំណុចកេីតហេតុនិងហៅមកសួរនាំធ្វេីកិច្ចសន្យារួចអោយត្រឡប់ទៅវិញវិញរៀងខ្លួន។
សាក្សីបន្តថា បន្ទាប់មកក៏ឃេីញមានជនជាតិចិនដដែលមានគ្នា៤នាក់បានវាយបុរសជានជាតិចិនម្នាក់រួចចាប់ដាក់រថយន្តម៉ាកRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6881 បេីកចេញទៅភ្លាមនោះកម្លាំងនគរបាលបានទទួលព័ត៌មានភ្លាមក៏ដេញឃាត់បានភ្លាមៗនិងនាំមកសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី៕ សុខាសែនជ័យ