ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ បើករថយន្តម៉ាកព្រូស មួយគ្រឿង  បានរេចង្កូតទៅបុករបាំង ថ្មចែកទ្រូងផ្លូវបាក់២កង់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជានិសិ្សតបាន បើករថយន្តម៉ាកព្រូស មួយគ្រឿង ស្រាប់តែ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ ហើយ រថយន្តទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ម៉ៅសេទុង  ក្នុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-0346  បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់រថយន្តទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នរងរបួស ភ្លាមនោះម្ចាស់រថយន្តបង្ករត់គេចខ្លួនពីកន្លែងកើតហេតុតែមង្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងស្ទូចយករថយន្តទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនិតិវិធីច្បាប់ ៕​ស រស្មី​


ចែករំលែក៖