ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ០៦នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាក្រុមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលបញ្ជ័នទៅសាលាដំបូងរាជធានីភ្នំពេញ

១/ ឈ្មោះ ជី លីហេង ហៅឆើត  អាយុ ១៧ឆ្នាំ

២/ ឈ្មោះ សន ពិសិទ្ធ អាយុ ១៦ឆ្នាំ

៣/ ឈ្មោះ សូ ណងបុត្រា អាយុ ១៤ឆ្នាំ

៤/ ឈ្មោះ គុជ ពីរតនា អាយុ ១៩ឆ្នាំ

៥/ ឈ្មោះឳម ជ័យរ័ត្ន អាយុ ២៨ឆ្នាំ ទាំង ០៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១នៅផ្ទះរបស់ពួកគេ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៦/ ឈ្មោះ ថន ចន្ធី អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១៤:០០នាទី នៅចំណុចស្តង់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង ០៦នាក់ គឺជាបក្សពួកក្រុមចោរឆក់ តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០នាទី និងត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់  នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ៕ជ្រោយពេជ្រ


ចែករំលែក៖