ខេត្តកណ្តាល៖ ជនសង្សយ័ជាប្តីដែលបានច្របាច់កប្រពន្ធសម្លាប់ចោល រួចចាក់សាំងដុត ដើម្បីបំបិទភស្តុតាង នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហេង ផល្លារ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ឃាតកម្ម” ដែលប្រព្រឹត្តនៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីអំឡុងថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៩ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។នេះបើតាមការអោយដឹងពីលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យកាសាលាដំបូងខេត្តកណ្តាល។
ជនត្រូវចោទមានឈ្មោះ វ៉េង វិរៈ ហៅ លក្ខ័ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងផ្សាដែកមានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ
៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី(ប្រពន្ធ)ស្លាប់នៅក្នុងផ្ទះ កន្លែងកេីតហេតុ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សូមរំលឹកថា ករណីអគ្គីភ័យឆាបឆេះផ្ទះមួយកន្លែងនៅស្រុកស្អាង បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្តាលអោយប្រពន្ធស្លាប់ និងប្តីរងរបួសធ្ងន់ កាលពីអំឡុងថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៩ មជ្ឍដ្ឋានជាច្រើនបានសង្សយ័ថាជាករណីគំនុំដុតសម្លាប់ទាំងប្តី ប្រពន្ធ មកដល់ថ្ងៃទី១១ កញ្ញា ២០១៩ ដឹងការពិតហើយគឺជាករណីឃាតកម្ម ប្តីច្របាច់ក សម្លាប់ប្រពន្ធ រួចចាក់សាំងដុត ដើម្បីបិទបាំងទង្វើរបស់ខ្លួន បន្ទាប់ពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្នងការនគរបាលខេត្តកណ្តាលប្រើរយះពេល០២ខែ។
បើតាមរបាយការណ៌នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបរាប់ថា នៅមុនពេលកេីតហេតុ ឈ្មោះវ៉េង វិរៈ ជាប្តីនិងឈ្មោះហានស្រីមុំ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់ ឡៅតឿ ក្នុងផ្ទះដូចរាល់ដងលុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានភ្លេីងឆាបឆេះក្នុងបន្ទប់ កន្លែងដេក បណ្តាលឲ្យឈ្មោះ ហានស្រីមុំ(ស្លាប់)នៅកន្លែងដេក និងឈ្មោះវ៉េង វិរៈ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លេីងដែល កំពង់ឆេះ បានរលត់ទៅវិញ ។
ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកេីតហេតុ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ករណីនេះសមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បាន ចុះពិនិត្យសហការជាមួយផ្នែកជំនាញ
ស្រុកស្អាង ។
ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជា ប្ដីជនរងគ្រោះ តែដោយមូលហេតុជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការ នាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បន្ទាប់ពីបាន តស៊ូស្ដាប់ចម្លើយ ទើបជនសង្ស័យបាន យល់ព្រមសារ
ភាព ពីសកម្មភាពរបស់ខ្លួន ដូចខាងក្រោម៖
នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែល បីទៅបួនថ្ងៃ ជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។
លុះដល់ថ្ងៃកើតហេតុជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង ៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវេវ ត្រឡប់មកផ្ទះវិញ ដាំបាយ លុះដល់ម៉ោងប្រហែល ៦ជាងល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសបុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករូបដេកយប់ មិនចាំពណ៌ កំពុងចុចមើលទូរសព្ទ័ចំណែកជនសង្ស័យមើលរឿងចិនតាមទូរសព្ទ័ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំជនសង្ស័យលែងលះគ្នាដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធមិនព្រមក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូកដោយបានយកភួយនិងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូដាក់ដបទឹកសុទ្ធ បានប្រហែលជាង កន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ឆែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លិះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួនចម្ងាយប្រហែលជាង ១.០០០ម៉ែត្រក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ៕ ឆ ដា