ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅក្នុងទិសយោធភូមិភាគទី២

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងទិសយោធភូមិភាគទី២ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ទន្ទឹមនឹងការថ្លែងសរសើរចំពោះការខិតខំលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំយោធភូមិភាគទី២ បានដឹកនាំបានល្អ ជាចំណែកមួយរបស់កងយោធពលខេមរភូមិន្ទក្នុងការចូលរួមពង្រឹងវិស័យការពារជាតិ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានមានមតិផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយោធភូមិភាគ លើការងារគ្រប់គ្រងកម្លាំង និងការងារថែទាំមធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេនក៏បានក្រើនរំលឹកដល់យោធិនទាំងអស់គោរពឱ្យបាននូវបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងយកចិត្តទុកដាក់ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយដែលប៉ះពាល់ដល់ជីវិត ក៏ដូចជាមធ្យោបាយ និងសម្ភាររបស់ប្រជាពលរដ្ឋ៕ វណ្ណៈ


ចែករំលែក៖