ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមមរណទុក្ខ តារាសម្តែង ជ័យ រិទ្ធី បាត់បង់ជីវិតហើយ

ចែករំលែក៖

ភ្នំពេញ៖ បើ​តាមគណនី​ហ្វេ​សប៊ុ​ក​របស់​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​បង្ហោះ​សារ​ថា​ ​អតីត​ត​រា​សម្តែង​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ហៅ​តូ​ ​បាន​ទទួលមរណភាព​ហើយ​កាលពី​ព្រឹកថ្ងៃទី១៦ ខែកញ្ញា​នេះ​ ​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​ ​ហើយ​សព​លោក​ ​ត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​វត្ត​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

ដំណឹង​មរណៈភាព​របស់​អតីត​តារា​សម្តែង​រូប​នេះ​បាន​ធ្វើ​ឱ្យ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន​ចូលរួម​សោក​ ​ស្តាយ ​ចំពោះ​ការបាត់បង់​អតីត​តារា​សម្តែង​រូប​នេះ​ ​។​ ក្នុងនោះក៏មានការចូលរួមរំលែកទុក្ខដល់អតីតតារាសម្តែងរូបនេះផងដែរ ។ រូបរាងធ្លាប់តែស្រស់សង្ហា ប៉ុន្តែពេលនេះអតីតតារាសម្តែង ជ័យ រិទ្ធី ហៅតូ ស្រាប់តែធ្លាក់ខ្លួនឈឺដុនដាបមើលស្ទើលែងស្គាល់ព្រោះតែជំងឺថ្លើមធ្វើទុករហូតស្គមរីងរៃព្រោះតែដល់ដំណាក់កាលចុងក្រោយ។

គួរបញ្ជាក់ដែរថារឿងដែល​គួរ​ឱ្យ​សង្វេគខ្លាំងណាស់​ពេលនេះ​ដែរ​ស្ថានភាព​ជម្ងឺ​របស់​តារា​សម្តែង​ ​ណូ​ ​ជ័យ​រិទ្ធី​ ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ ​ដែល​ពេលនេះ​ដែរ​មន្ទីរពេទ្យ​នៅក្នុង​ស្រុក​ក៏​លែង​ទទួលព្យាបាលហើយ​​។​ ​ ​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ដែល​ធ្លាប់តែមាន​រូបរាង​ស្រស់​សង្ហា​និង​មាន​គីឡូ​ដល់ទៅ​ ​៩០​ ​គីឡូ​នោះ​ ​បាន​បាន​ធ្លាក់ខ្លួន​ស្គម​ស្លេកស្លាំង​ស្ទើរ​មើលមិន​ស្គាល់​។​ ​បើ​តាម​ប្រភព​ក្រុម​គ្រួសារ​បាន​បន្ថែម​ថា​ពេលនេះ​ ​លោ​ក​ស្ថិត​នៅផ្ទះ​ដោយសារតែ​ខាង​គ្រូពេទ្យ​ប្រាប់​ថាត្រូវ​ចំ​នាយ​អស់​មួយ​ម៉ឺន​ដុល្លារ​តែ​រស់​បានតែ​មួយ​​ខែ​ប៉ុណ្ណោះ ​ទើប​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ហៅ​តូ​ ​សម្រេច​មក​ផ្ទះ​វិញ​ ​។​ ​ មានការលើកឡើងដែរថាស្ថានភាពជំងឺនេះធ្ងន់ធ្ងរត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះក្រោយពីបាត់មុខលោកក្នុងវិស័យសិល្បៈ៕ វឌ្ឍនា


ចែករំលែក៖