ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមានគ្នា ៣ទៅ៤នាក់ស្ទាក់វាយប្លន់យកម៉ូតូមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នា ៣ទៅ៤នាក់បានវាយប្លន់យកម៉ូតូម៉ាកវីវ៉ា ១គ្រឿងពីជនរងគ្រោះម្នាក់មិនសម្រេចហើយរត់គេចខ្លួនបាត់អស់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោង៩ និង២០នាទីថ្ងៃទី ១៥ ខែកញ្ញា-ឆ្នាំ២០១៩នៅត្រង់ចំណុចផ្លូវរថភ្លើងកែង និងផ្លូវលេខ៧០ភូមិចុងខ្សាច់សង្កាត់ទួលសង្កាត់ទួលសង្កែ ទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ​ ហុក​ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ​ មុខបររត់ម៉ូតូឌុបស្នាក់នៅសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ជិះម៉ូតូម៉ាក វីវ៉ាពណ៌ខ្មៅ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CN 6162 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូដឹកម៉ូយពីម្តុំវិហាឥស្លាមបឹងកក់ទៅដាក់នៅម្តុំផ្សារសាមផាន់រួ ចទើបត្រឡប់មកវិញជិះកាត់តាមបណ្តោយផ្លូវរថភ្លើងពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ ៣-ទៅ-៤-នាក់បានកាក់ម៉ូតូគាត់ហើយហក់មកវាយរូបគាត់ក៏បានចាក់សោរ (ក)ម៉ូតូរត់គេចចេញពេលនោះប្រជាពលរដ្ឋនៅក្បែនោះឃើញចេញមកជួយធ្វើអន្តរាគមន៍ ទើបជនសង្ស័យភ័យរត់គេចខ្លួនបាត់អស់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី ១-ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ អរុណរះ


ចែករំលែក៖