ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនភ្លេចខ្លួនធ្វើការងារផ្ទះ ទុកចៅដើរធ្លាក់ទឹកបៀខាងលិចផ្ទះ ស្លាប់ទាំងអាយុ២ខួប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសអាយុ២ខួបម្នាក់ បានឈ្លក់ទឹកបៀខាងលិចផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្មេងៗ និងអ្នកភូមិព្រមទាំងក្រុមគ្រួសារំំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈជីដូនធ្វេសប្រហេស ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិល្បើក ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុសឈ្លក់ទឹកបៀស្លាប់មានឈ្មោះឈ្មោះ ខាត់ ពន្លឺ ភេទប្រុស អាយុ២ឆ្នាំ រស់ក្នុងបន្ទុកជាមួយជីដូនក្នុងភូមិភូមិល្បើក ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមជីដូនបានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារមានជីវភាពខ្វះខាត ទើបកូនគាត់បានផ្ញើចៅឲ្យតាយាយមើលថែ ដោយជាប់ទៅធ្វើការជាមួយប្ដីនៅប្រទេសថៃ ។

ប្រភពបន្តថា កំហុសមកពីគាត់មានការធ្វេសប្រហែសមួយភ្លែត ដោយជាប់រវល់ធ្វើកិច្ចការងារក្នុងផ្ទះ ហើយបណ្ដោយទុកចៅប្រុសរត់លេងនៅក្រៅផ្ទះមួយសន្ទុះក្រោយមក ទើបគាត់ភ្ញាក់ខ្លួនមិនឮសូរសំឡេងមាត់ចៅ ទើបមានការសង្ស័យដើរទៅមុខផ្ទះ និងស្រែកហៅដើររកស្រាប់តែប្រទះឃើញធ្លាក់ចូលទឹកបៀខាងលិចផ្ទះប្រមាណ៣០ម៉ែត្រទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយឈ្លក់ទឹកបៀប្រាកដមែន ក្រោយមកសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖