ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកសិស្សចេញពីសាលារៀន បុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរងរបួសបាក់ជើងខាងស្ដាំ ខណៈជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តដឹកសិស្ស អាល់ហ្វា បុកត្រង់ចំណុចផ្លូវបំបែកជាបួន ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង ១១ និងនាទីព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិននៅតាមផ្លូវបេតុង ក្នុងបុរីចម្ការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នកបើកបររថយន្តមានឈ្មោះ ផាន សុផាត អាយុ ៣៩ ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីរងគ្រោះមិនបានបានស្គាល់អត្តសញ្ញាណទេ ។

បើកតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើបើកបររថយន្តម៉ាកសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-0134 ដឹកសិស្សសាលាអាល់ហ្វា ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជាផ្លូវបែកជាបួនជ្រុលបុកម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ស៊េរី ឆ្នាំ 2004 ពាក់ស្លាកលេខភ្នំពេញ 1S- 43 41ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបំណងឆ្លងផ្លូវពេលមកដល់ចំណុចកើតហេតុត្រូវរថយន្តបុក បណ្ដាលឲ្យស្ត្រីម្នាក់ជិះម៉ូតូឌុបខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ ចំណែកអ្នករត់ម៉ូតូឌុបរងរបួសកដៃ ភ្លាមៗនោះដែលស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយរបស់ពេទ្យសួគា៍ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកេតុមាលា ។

ក្រោយពេលកើតហេតុឃើញមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោចុះយកទៅចុះទៅវាស់វែងយករថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖