ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុម ប៉ះពាក្យសម្ដីគ្នានៅក្នុង ស៊ីធី ក្លឹបសមត្ថកិច្ច បានចុះអន្តរាគមន៍ផ្ទុះអាវុធចំនួន១គ្រាប់ ឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម ប៉ះពាក្យសម្ដីគ្នាក្នុង ស៊ីធី ក្លឹប ក៏ចេញមកក្រៅ ដេញវ៉ៃគ្នាផ្អើលពេញផ្លូវ បណ្ដាលឲ្យភាគីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសុខគា ភ្លាមៗនោះ សមត្ថកិច្ច បានចុះអន្តរាគមន៍ក៏នាំភាគីជនរងគ្រោះ ដើម្បីសាកសួរ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ២១៧ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ស៊ីធី ក្លឹប សម្បូរទៅដោយក្មេងស្ទាវដេញវាយគ្នា ជាញឹកញាប់ឲ្យតែស្រវឹង បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋជិតខាង ជាដែនសមត្ថកិច្ច របស់សង្កាត់ស្ទឹងមានជ័យទី២ ប៉ុន្តែមិនដែលឃើញអាជ្ញាធរណាទប់ស្កាត់ ឬមួយចង់បណ្ដែតបណ្ដោយ ឲ្យអាណាធិបតេយ្យបែបនេះ គួរណាអាជ្ញាធរចុះមកណែនាំ កុំឲ្យកើតបញ្ហាហ្នឹង តទៅទៀត ។

សូមបញ្ជាក់ករណីនេះ តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ភាគីបង្ក បានវ៉ៃប្អូនរបស់គាត់ ហើយជនបង្ករត់ចូលក្រុមហ៊ុន ហេង ស្រេងហុង បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ចេញមកសួរនាំ បន្ទាប់មកជនបង្ក បានជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ច ប្រដេញពីក្រោយ ផ្ទុះអាវុធចំនួន ១គ្រាប់ ឃាត់ខ្លួនបាន២នាក់ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការ តាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖