ព័ត៌មានទាន់ហេតុការណ៍៖

ភាពឆក់ជិះម៉ូតូលឿនផ្លូវងងឹតមិនប្រកាន់ស្ដាំ បុកអ្នកដើរតាមផ្លូវ ​របួសធ្ងន់ស្រាល ​៣នាក់​នៅ​ស្រុក​ស្វាយទាប​

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យ ​មនុស្ស៣នាក់​បាន​រង​របួសធ្ងន់​ ​និងស្រាលរវាងម៉ូតូបើកលឿនមិនប្រកាន់ស្ដាំបុកអ្នកដើថ្មើរជើងយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលកាលកាលពីវេលាម៉ោង៧​យប់​ ថ្ងៃទី១៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ស្ថិត​​លើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ៣១៧​ ក្នុងភូមិគ្រញូង ​ឃុំ​រមាំងថ្កោល​ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​ ។ ​

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកដើថ្មើជើងរងរបួសធ្ងន់មានឈ្មោះ​ ស​ ​ប៊ុ​ន​ធឿន​ អាយុ៣៩ឆ្នាំ​ ​មុខរបរកម្មកររោងចក្រ រស់ក្នុង​ភូមិ​គ្រញូង​ ​ឃុំ​រមាំងថ្កោល​ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​ ។

ប្រភពបន្តថា ចំណែកអ្នកបើកម៉ូតូមានឈ្មោះ ​វង​ ​សា​រ៉ា​ អាយុ ​២៣​ ​ឆ្នាំ​ ​មុខរបរ​កម្មករ​រោងចក្រ​ ​និងអ្នករួម​ដំណើរ​ជាមួយ​ឈ្មោះ​ ​ទិត្យ​ ​សុភ័​ត្រ្​តា​ ​អាយុ១៩ឆ្នាំ​ ​មុខរបរ​កម្មករ​រោងចក្រ​ ​អ្នក​អ្នកទាំងពីរ រស់ក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់កំពុងដើថ្មើរជើងតាមផ្លូវតែម្នាក់ឯង ក្នុងទិសដៅពីជើងមកត្បូង ខណៈនោះស្រាប់តែមានបុរស២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ សេ ១២៥​ ​ស៊េរី​ឆ្នាំ២០១៩​ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ ​១M​ ​១៦១១ មិនប្រកាន់ស្ដាំ ហើយយប់ងងឹតផង ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

ក្រោយមក អ្នករងរបួសទាំងបីនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងអូសយកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោល​ ​រង់​ចាំដោះស្រាយ​តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖