ដារូសាឡាម៖ លោកអូស្មាន ហាស្សាន់ ព្រះមហាក្សត្រប្រទេសប្រ៊ុយ ណេដារ៉ូសាឡាម នឹងយាងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខ ដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាព រវាងកម្ពុជា និងដារ៉ូសាឡាមបងប្អូនតែមួយនាថ្ងៃអនាគត ។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់បែបនេះ ខណៈ លោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលគាល់ព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH MU’IZZADDIN WADD AULAH ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅឯព្រះបរមរាជវាំង ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានទូលថ្វាយដល់ព្រះមហាក្សត្រប្រ៊ុយ ណេដារ៉ូសាឡាម នូវពាក្យពេចន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្តីនឹករលឹក និងគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងទូលថ្វាយនូវការរីកចំរើនរបស់កម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលមកលើសហគមន៍ឥស្លាម ជាមួយនឹងការផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន ។ ទន្ទឹមគ្នានោះដែរ លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើគោរពអញ្ជើញព្រះអង្គស្ដេចយាងបំពេញទស្សនកិច្ចនៅកម្ពុជា និងបានឈាងជួបបងប្អូនសហគមន៍ខ្មែរឥស្លាមដើម្បីស្វែងយល់ពីពួកគាត់ផងដែរ ។
ជាការឆ្លើយតប ព្រះអង្គម្ចាស់ HAJI HASSA NAL BOLKIAH MU’IZZADDIN WADD AULAH បានសំដែងនូវទឹកព្រះទ័យសប្បាយរីករាយក្រៃលែង ដែលបានទទួលនូវពាក្យពេចន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចទាំងទ្វេ នឹងសព្វព្រះរាជហរទ័យ ផ្ដាំផ្ញើសាកសួរសុខទុក្ខត្រឡប់ទៅសម្ដេចវិញដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត ។ ព្រះអង្គក៏បានកោតសរ សើរនូវការរីកចំរើន និង ការអនុវត្តគោលនយោ បាយសុខដុមនីយកម្មយ៉ាងល្អប្រសើរនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ព្រះអង្កសន្យាថានឹងស្តេចយាងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ។
សូមបញ្ជាក់ថា៖ មហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡាម ទ្រង់ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការ បទេស និង ពាណិជ្ជកម្មផងដែរ ៕ សំរិត