ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយមន្ត្រីបរិស្ថាន ខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនមេភូមិម្នាក់ ករណីឈូសឆាយកាន់កាប់ដីព្រៃតំបន់អភិរក្ស

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយមន្ត្រីបរិស្ថានខេត្តបាត់ដំបងចាប់ឃាត់ខ្លួនមេភូមិម្នាក់ ករណីឈូសឆាយ កាន់កាប់ និងបានគៀងគរពលរដ្ឋទៅទន្រ្ទានដីព្រៃតំបន់អភិរក្សព្រៃឈើ ជាច្រើនហិកតា។

សមត្ថកិច្ចតាមឃាត់ខ្លួនមេភូមិនេះ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ខណ:មេភូមិរូបនេះ គេចទៅលាក់ខ្លួននៅឯផ្ទះបងប្អូន ។

ប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ឡុង វុទ្ធី ហៅឡាច ជាមេភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាក់ស្តែងនា ពេលថ្មីៗកន្លងមកនេះ គាត់បានជួលអេស្កាវ៉ាទ័រមកឈូសឆាយធ្វើផ្លូវក្នុងតំបន់ហាមឃាត់ ដោយសារនេះ កម្លាំងឧទ្យានុរក្សបានឃាត់ និងរិបអូសយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។

ក្រោយមកទៀត បុគ្គលរូបនេះនៅតែបញ្ឈប់សកម្មភាព ក៏បានគៀរគរប្រជាពលរដ្ឋដើម្បីចូលទៅកាន់ដីនៅតំបន់ការពារថែមទៀត។

ប្រភពបានបន្តថា លោកមេភូមិរូបនេះ ហ៊ានឈូសឆាយដីតំបន់ការពារយកទៅធ្វើជាដីឡូត៍ពុះលក់យ៉ាងអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ និងបាត់បង់ ដីព្រៃនៅតំបន់កាពារអភិរក្ស ស្ទើរគ្មានសល់។

ប្រភពឲ្យដឹងថា ការឃាត់ខ្លួនលោក ឡុង វុទ្ធី គេយកទៅឃុំនៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ទើបមានការ រៀបចំឲ្យពលរដ្ឋលើកគ្នាមកតវ៉ា ហើយពលរដ្ឋទាំងនោះសុទ្ធតែជាប់ ជាប់ពាក់ព័ន្ធនឹងការលួចលក់ដីតំបន់ព្រៃ​អភិរក្ស នៅ​ក្នុងស្រុក​សំឡូតនេះ​ដែរ​។

ពេល​នេះ ​តុលាការខេត្តបាត់ដំបង កំពុងសាកសួរជនសង្ស័យឈ្មោះឡុង វុ​ទ្ធី ហៅ ឡា​ច មេ​ភូមិ​ភ្នំ​ដំបង ខេត្ត​ប៉ៃលិននៅឡើយ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​នឹង​ត្រូវ​ឃុំខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ ៕ ស សារ៉េត


ចែករំលែក៖