ខេត្តព្រះសីហបុ៖ សមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យបានញ្ជាក់ប្រាប់ថា មាន បុរសម្នាក់ជាកម្មករបើកបររថយន្តនៅរោងចក្រញូស្តា ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ បានស្លាប់ដោយគាំងបេះដូង ឬខ្យល់គរ នៅវេលាម៉ោង១០កន្លះព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ហុីង នី ភេទប្រុស អាយុ 28ឆ្នាំ មានទីលំនៅ ភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត ។
ក្រោយពីមន្រ្តីជំនាញ និងក្រុមគ្រូពេទ្យ ធ្វើ កោសល្យវិច័យត្រួតពិនិត្យរួច សាកសពរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ឆ្លាម សមុទ្រ