ព័ត៌មានទាន់ហេតុការណ៍៖

ចូលចិត្តថែមល្បោយណាស់ ! មេធាវីលោក កឹម សុខា ថ្លែងថា អាស៊ីសេរី ចូលចិត្តថែមល្បោយ “ខ្ញុំមិនមែននំបញ្ចុកទេ មិនបាច់ថែមល្បោយឡើយ”

ចែករំលែក៖

ភ្នំពេញ៖ មេធាវីការពារសិទ្ធិលោក កឹម សុខា លោកស្រី ម៉េង សុភារី សរសេរតាមបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ ថា “អាសុីសេរី ចូលចិត្តថែមល្បោយ ខ្ញុំឆ្លើយតបការសម្ភាសន៍ត្រឹមប៉ុណ្ណេះទេ (ត្រឹមមានសម្លេង)តែគាត់ថែមល្បោយលើបទសម្ភាសន៍ទាំងមុននិងក្រោយទៀត” ។

លោកស្រី បន្តថា “ខ្ញុំមិនមែននំបញ្ចុកទេ មិនបាច់ថែមល្បោយឡើយ” ៕ ចេស្ដា


ចែករំលែក៖