ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩នេះរដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពី គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះ នឹងជំនាញជុំវិញខណ្ឌ និងលោកចៅសង្កាត់-មេប៉ុស្ដ៍នគរបាលសង្កាត់ទាំង ០៥។
កិច្ចប្រជុំនេះដោយផ្ដោតទៅលើរបៀបវារៈដូចខាងក្រោម៖
១-ការងារគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាននាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាឆ្នាំនេះ។
២-ការងារគ្រប់គ្រងសំណង់ និងការចុះធ្វើស្ថិតិអ្នកស្នាក់នៅក្នុងខុនដូ អាគារ ស្នាកនៅរួម
៣-ការងារគ្រប់គ្រងសំរាម បរិស្ថាន អនាម័យក្នុងមូលដ្ឋាន។ដូចនេះក្រោយពីប្រជុំចប់ត្រូវអនុវត្តន៍អោយបានគ្រប់ៗគ្នាយោងតាមស្មារតីអង្គប្រជុំ៕ សរស្មី