ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបំបែកសំណុំរឿងឃាតកម្ម នៅស្រុកវាលវែងបានហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទីបំផុត! កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថ សហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ ដើម្បីបំបែកសំណុំរឿងឃាតកម្មដ៍ច្បាស់ក្រឡែតមួយទាល់តែបាន បន្ទាប់ពីរឿងហេតុមានមនុស្សស្លាប់ឱបកាំភ្លើងច្នៃជាប់នៅដៃ ប៉ុន្តែមន្រ្តីស្ថាប័នជំនាញពិសេសអាជ្ញាធរមានសមត្ថតកិច្ចមូលដ្ឋានហាក់បីដូចជាព្ររងើយកន្តើយ ធ្វើឲ្យជនសង្ស័មានឱកាសរត់គេចខ្លួន។

ប្រតិបត្តិការអាវុធហត្ថបំបែកសំណុំរឿងឃាតកម្មខាងលើ នៅរសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទៃជនសង្ស័យ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា បន្ទាប់កម្លាំងជំនាញបើកការស្រាវជ្រាវសើបអង្កេត បានធ្វើរបាយការណ៍យ៉ាងច្បាស់លាស់ ជូនអង្កភាព និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបឈានដល់ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន លេខ ៩៨១ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ចេញដោយលោក ផាន់ សុគន្ធថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងដដែលបន្តទៀតថា ជនសង្ស័យអនុវត្តដីកាឈ្មោះ សេង ភាត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។

គួររំលឹកថា ករណីឃាតកម្មខាងលើបានកើតឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងទឹកអូរតាឱក ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជនរងឈ្មោះ ឡេង លាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ  ៕ បុឹម ពិន


ចែករំលែក៖