ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ក្រុមជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមជនសង្ស័យទាំង៨នាក់ក្នុងនោះមានជនបរទេសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់រោទ៌ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ក្រាបមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី កំពង់រោទ៍ ខេត្ដស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀងខេត្ដ កម្លាំងប៉ុស្ដិ៍រដ្ឋបាលថ្មី កម្លាំងរាជអាវុធស្រុកកំពង់រោទិ៍ ដោយមានការសម្របម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ដស្វាយរៀង បានចុះបង្ក្រាបមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀន នៅចំណុចផ្សារព្រំដែនព្រៃវល្លិ៍ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ឃាត់មុខសញ្ញាបាន ០៨នាក់ ( ប្រុស ) ជនជាតិ ម៉ាឡេស៊ី ០១នាក់ រឹបរូសវត្ថុតាង ម្សៅក្រាមពណ៌សរថ្លា ជាថ្នាំញៀនចំនួន ៥១កញ្ចប់តូច និងសម្ភារប្រើប្រាស់ថ្នាំមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលជំនាញបានបញ្ជូនខ្លួនក្រុមជនសង្ស័យទាំង៨នាក់ស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹមសុថាន


ចែករំលែក៖