ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់យ៉ាងសកម្មក្រឡេកឃើញនគរបាលរត់ចោលម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណ: ខណៈជិះតាមដងផ្លូវក៏ប្រទះជួបកម្លាំងអន្តាគមន៍ពិសេសរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកំពុងល្បាត ក៏ជិះម៉ូតូព្យាយាមគេចខ្លួន ទើបកម្លាំងប្រដេញកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតបត់ចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទើបជនសង្ស័យផ្តួលចោលម៉ូតូ លោតផ្លោះរបង គេចខ្លួនទៅបាត់។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកម្លាំងអន្តរាគមន៍ពិសេសនៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសកើតឡើងក៏ប្រទះជួបជនសង្ស័យ២នាក់ ជាមុខសញ្ញាតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិតាមផ្លូវ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HL-2014 ជាស្លាកលេខ ដែលសមត្ថកិច្ចកំពុងតាមឃ្លាំមើលស្រាប់ផង ជិះតាមផ្លូវ ហើយគ្រាន់តែក្រឡេកឃើញ ជនសង្ស័យព្យាយាមបន្ថែមល្បឿនបើកម៉ូតូរត់គេច ហើយកម្លាំងប្រកាសតាមវិទ្យុទាក់ទង ឲ្យដេញតាមនិងពួនស្ទាក់ ជនសង្ស័យ បត់ត្រឡប់រត់ចូលក្នុងបរិវេណមន្ទីរពេទ្យបង្អែកពោធិចិនតុងទុកម៉ូតូចោល ផ្លោះរបងរត់គេចទៅបាត់ស្រមោល សមត្ថកិច្ច បានត្រឹមតែយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុកនៅផ្នែកជំនាញ និងបន្តការស្រាវជ្រាវ រកចាប់ខ្លួនជនសង្ស័យ ៕ សុខាសែនជ័យ​


ចែករំលែក៖