ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូធ្លាក់ជង្ហុកដួលរងរបួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរៈសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា មានមនុស្សពីរនាក់ត្រូវបានកំលាំងអាវុធហត្ថស្រុកព្រៃនប់ជួយសង្គ្រោះដឹកទៅកាន់ឃ្លីនិកវាលរេញភ្លាមៗបន្ទាប់ជនរងគ្រោះទាំងពីរនាក់នោះបើកបរម៉ូតូធ្លាក់កដួលដោយខ្លួនឯងបណ្តាលអោយរងបួសធ្ងន់ស្រាលនៅវេលាម៉ោង៧,៣០នាទី យប់ថ្ងៃទី២១.០៩.២០១៩  លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៥-១៨៦ ភូមិអូរត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ហេង លីវ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរត្រូវជាកូនឈ្មោះ លីវ ឡាយ ភេទប្រុស អាយុ ៨ឆ្នាំ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖