ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញចរាចរណ៍ក្រុងភ្នំពេញ បន្តចុះស្ទួចនិងអូសយករថយន្តណាដែលចតតាមចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមដងផ្លូវ ក៏ដូចជាបាត់បង់សណ្ដាប់ធ្នាប់តាមទីសាធារណៈ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញ បានបន្តដឹកនាំកម្លាំងជិះល្បាតតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដើម្បីស្ទួចឬអូសរថយន្តណាដែលចតតាមចិញ្ចើមផ្លូវធ្វើឲ្យមានការកក់ស្ទះ យកមកធ្វើការអប់រំនិងផាកពិន័យទៅតាមច្បាប់ ។

ជាក់ស្តែងកាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩  កម្លាំងជំនាញបានចុះរៀបចំសណ្តាប់ធ្នាប់ និងផាកពិន័យនៅផ្សារទំនប់ ផ្លូវលេខ៣៣៦ (ផ្សារដើមគរ) មហាវិថីព្រះមុន្នីវង្ស ព្រះមុន្នីរ៉េត កម្ពុជាក្រោម ផ្លូវនេរុហ៍ ផ្សារអូឡាំពិក មុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតលើផ្លូវល្មើស នឹងស្លាកគំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុងរបស់រដ្ឋ ។

ក្រោយប្រតិបត្តិការរួច ជាលទ្ធផលសមត្ថកិច្ច បានធ្វើការផាកពិន័យចំពោះ៖ រថយន្ត ១គ្រឿងនិងឡំប្រឺតា មួយគ្រឿង ដែលចតតាមចិញ្ចើមផ្លូវហាមឃាត់ ៕ស តារា


ចែករំលែក៖