ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៧នាក់ ជាមុខសញ្ញាលួច ឆក់ ប្លន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ដែលជាមុខសញ្ញាលួច ឆក់ ប្លន់ បានធ្វើសកម្មភាពលួចម៉ូតូចំនួន៣គ្រឿងក្នុងមួយយប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួនពួកគេ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ៧នាក់រួមមាន៖ ១- ឈ្មោះ ឆាយ សុខគីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ២- ឈ្មោះ ឆាយ គីមលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៣- ឈ្មោះ ទួ តុំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៤- ឈ្មោះ ហីម រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកចំបក់ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៥- ឈ្មោះ ឆាយ សុខ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ៦- ឈ្មោះ ទឹម ហូភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៧- ឈ្មោះ គ សីហា ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលកី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ដោយឡែកជនរងគ្រោះមានគ្នា ៣នាក់រួមមាន ៖ ១- ឈ្មោះ សួស សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើលបរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ២- ឈ្មោះ សុខ កំសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាLSI ក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ៣- ឈ្មោះ ស្រ៊ាន់ ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ៖ ម៉ូតូ០២គ្រឿង (ទី១-ម៉ាកប៊ីក ពណ៌ក្រហមលាយខ្មៅសេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1L-0196 (បាត់បង់) , ទី២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GT-3982 (បាត់បង់) ។

សម្ភារបន្សល់ទុក ៖ ដែកចុងស្រួច សម្តាប់បំផ្លាញសោ មួយចំនួន និងម៉ូតួ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហមលាយខ្មៅ សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1L-0196 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

មន្រ្តីដដែលបន្តថា មុនពេលើកើតហេតុ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះមានគ្នា៣នាក់ បានចេញពីធ្វើការ រួចបានយកម៉ូតូរបស់ខ្លួន ទុកនៅក្នុងបន្ទប់កន្លែងដាក់ម៉ូតូរបស់ផ្ទះជួល រួចនាំគ្នាចូលដេក្នុងបន្ទប់រៀងៗខ្លួន ។ លុះព្រឹកឡើង ជនរងគ្រោះទាំង០៣នាក់ បានមកយកម៉ូតូជិះទៅធ្វើការ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនក៏ផ្អើលឆោឡោ ផ្អើលដល់សមត្ថកិច្ចចុះមកនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងតែម្តង ។ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះ ឈ្មោះ សួស សំណាង បានឃើញម៉ូតូហុងដាវ៉េវ របស់ខ្លួននៅចំណុចផ្ទះលេខ១៣២ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏បានមករាយការប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង និងបានធ្វើការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ នៅចំណុចផ្ទះលេខ១៣២ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលសែនសុខ ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖