ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យរន្ធត់មែន! បុរសជាសន្តិសុខម្នាក់ត្រូវរថយន្តបុកបាក់ជើងម្ខាងទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចូលសាខាពន្ធដារខណ្ឌចំការមនបុកបុរសជាសន្តិសុខខារ៉ាអូខេម្នាក់បាក់ជើងខាងឆ្វេងទាំងព្រឹកព្រលឹម ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅមុខខារ៉ាអូខេ តាមផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

បុរសជនរងគ្រោះមានឈ្មោះ ភាព អាយុ 35 ឆ្នាំ មុខរបរជាសន្តិសុខខារ៉ាអូខេចេ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ចំណែកអ្នកបើករថយន្តមានឈ្មោះប៉ាវ សូមុត អាយុ ៥៣ ឆ្នាំមុខរបរជាមន្ត្រីរាជការ ស្នាក់នៅភូមិ ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើបើករថយន្តម៉ាកប៉ាជេរ៉ូ ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2AA-4029 តាមបណ្ដោយផ្លូវ៤៨៨ ក្នុងទិសដៅពីជើងទៅត្បូង ពេលដល់ចំណុចកើតហេតុរថយន្តបានបត់ចូលខារ៉ាអូខេ J បំណងចូលទៅបង់លុយនៅសាខាពន្ធដារ ខណ្ឌចំការមន ដែលនៅក្បែរកន្លែងកើតហេតុ ពេលនោះជនរងគ្រោះបាន សារ៉េឡាននៅចំពីមុខ ស្រាប់តែអ្នកបើកឡានច្រឡំជាន់ហ្គែរធ្វើឲ្យរថយន្តជ្រុលទៅបុកបុរសជាសន្តិសុខពេញទំហឹងបណ្ដាលឲ្យបាក់ជើងខាងឆ្វេងតែម្ដង ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1P-7614 មួយគ្រឿងទៀតដែលចតនៅស្ងៀមនឹងរថយន្តក៏បានបុកជញ្ជាំង ខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះគេឃើញវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។ រីឯណាអ្នកបើកយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង និងបានយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមនចុះទៅវាស់វែង និងប្រគល់រថយន្តទៅឲ្យយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សរស្មី


ចែករំលែក៖