ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅច្រៀងខារ៉ាអូខេ ដេអិន ខឹងនារីមិនព្រមអង្គុយកំដរ នាំគ្នាប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីមានគ្នា៥ទៅ៦នាក់ បានទៅផឹកស៊ីក្នុងហាង KTVយីហោដេអិន ដោយស្រវឹងស្រឿងៗផងនោះ បានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរផង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សាវាយទៅលើនារីជាអ្នកកំដរម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនបុរស២នាក់ យកទៅសាកសួរ ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងហាង KTVយីហោដេអិន តាមបណ្ដោយផ្លូវនេរុហ៍ ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រីមានគ្នា៥ទៅ៦នាក់ ក្នុងសភាពស្រវឹងស្រឿងៗ បាននាំគ្នាទៅផឹកស៊ីក្នុងហាង KTVយីហោដេអិន ដោយបានហៅនារីជាអ្នកកំដរឲ្យមកអង្គុយ តែមិនទាន់បានកំដរផង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សាវាយទៅលើនារីជាអ្នកកំដរម្នាក់រងរបួស ភ្លាមនោះធ្វើឲ្យនារីខាងលើខឹង ក៏យកកែវស្រាគប់ទៅភ្ញៀវ ឃើញដូចច្នោះភ្ញៀវបានរួតគ្នាវាយទៅលើនារីរូបនោះវិញ បណ្ដាលឲ្យរងរបួសផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងខាងលើ ហើយឃាត់ខ្លួនបុរស២នាក់ជនដៃដល់និងនារីរងគ្រោះ នាំទៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ ដើម្បីសួរនាំ បន្ទាប់ពីទៅដល់ប៉ុស្តិ៍ដោយភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង ដោយភាគីបង្កព្រមសងថ្លៃថ្នាំបន្តចបន្តួច ៕ស រស្មី


ចែករំលែក៖