ភ្នំពេញ៖ រថយន្តRAV4មួយគ្រឿងបេីកបោះពួយយ៉ាងលឿន ហេីយបានកាច់ចង្កូតបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកដេីមក្ងោក តាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់រលេីងដួលដល់ដី កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពាននាគវត្តភ្នំ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តមកែងនឹងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃេីញ បុរសនារីបួននាក់បានបេីកបររថយន្តមួយគ្រឿងម៉ាកRAV4 ពណ៌ខ្មៅពាក់ស្លាកលេខ2AA-4403ដោយធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសពីត្បូងទៅជេីងនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកេីតហេតុ រថយន្តបង្កក៏បានបត់ឆ្វេងទៅផ្លូវ១០៦ដោយក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្ន។ រួចក៏ជ្រុលចង្កូតទៅបុកនិងដេីមក្ងោកមួយដេីមដែលនៅលេីខឿនតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់រលេីងចេញដួលដល់ដីចំណែកឯរថយន្តបង្កបានរងការខូចខាតកំពិតនិងធ្លាក់កាងផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ។
ប៉ុន្តែមិនបានបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ភ្លាមៗនោះអ្នកបេីកបររថយន្តបង្កនិងអ្នករួមដំណើរទាំង៤នាក់បាននាំគ្នាចុះពីលើរថយន្តបង្ករួចដេីរគេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តដែលរងការខូចខាតប៉ុណ្ណោះ។
ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកេីតហេតុនិងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ ធឿនព្រែកជ័យ