ខេត្តរតនគិរី៖ អំពើបាញ់ប្រហារបានកើតឡើងយ៉ាងរន្ធត់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ដោយមូលហេតុគឺនៅមិនទាន់ដឹងនៅឡើយទេ ។
សេចក្តីរាយការណ៍ព័ត៌មានបឋមបានបញ្ជាក់ថា ខ្មាន់កាំភ្លើងមានគ្នាច្រើននាក់ គឺប្រហែលពី៣ ទៅ៤នាក់បានធ្វើសកម្មភាពបុរសម្នាក់ដែលជាអនុប្រធានព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរីថែមទៀតផង ។
ប្រភពបានបញ្ជាក់ថា លោក ផន ទុំ អនុប្រធានព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ត្រូវខ្មាន់កាំភ្លើង៣ទៅ៤នាក់ បើករថយន្តមកបាញ់សម្លាប់ប្រហារស្លាប់ក្នុងថ្លុកឈាម ស្ថិតនៅក្នុងហាងកាហ្វេមួយកន្លែង នៅទី ក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបាននិងកំពុងត្រួតពិនិត្យករណីដ៏សាហាវយង់ឃ្នងនេះហើយ ៕