ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅស្រុកសន្ទុក រិបអូសឈើហុប៧៦ដុំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ព្រះរាជអាជ្ញាខេត្តកំពង់ធំបានចាត់វិធានការក្ដៅ បញ្ញាឲ្យកម្លាំងអាវុធហត្ថ និងមន្រ្ដីរដ្នបាលព្រៃឈើចុះបង្ក្រាបទីតាំងស្ដុកឈើហុប ខុសច្បាប់ដែលឈ្មួញបានលាក់ទុកនៅតាមផ្ទះប្រជាពលរដ្ន បានដោយជោគជ័យ ។

គួររំលឹកថា បន្ទាប់ពីសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើទ្រងទ្រាយធំនៅស្រុកសន្ទុកកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្រោមការដឹកនាំបង្រ្កាប ដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារង ដោយមានការសម្របសម្រួលដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំចុះបង្ក្រាបដល់ទីតាំង ក្នុងភូមិ ទួក ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំរួចមក ជាលទ្ធផលគឺបង្រ្កាប និងរឹបអូស ឈើហុបធំបានជាច្រើនដុំ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាកាដំបូងខេត្តកំពង់ធំបានឲ្យដឹងថា ឈើហុបខុសច្បាប់ទាំងនេះ បានកាប់បំផ្លាញ និងដឹកជញ្ជូនពីព្រៃឡង់ និងព្រៃអង្គតែន ក្នុងស្រុកសន្ទុក យកមក លាក់ទុកនៅតាមផ្ទះប្រជាបលរដ្នកក្នុងភូមិ ឃុំ ខាងលើ ក្រោយបង្ក្រាបយើងប្រមូលឈើហុបធំៗបានចំនួន៧៦ដុំយកទៅរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើកំពង់ថ្ម ៕ ប៊ុនរិទ្ធី


ចែករំលែក៖