ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ ប៊ុត សីហា ចេញបទ គុណគ្រូ ចំថ្ងៃទិវាគ្រូបង្រៀន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប៊ុត សីហា បាត់មុខពីវិស័យសិល្បៈអស់ជាច្រើនខែមកហើយ។ មុនថ្ងៃទិវាគ្រូបង្រៀន០៥ ខែតុលា បទចម្រៀងថ្មីចំណងជើង គុណគ្រូ នៅផលិតកម្មយ៉ូប (Job Production) ត្រូវបានបញ្ចេញហើយ​ជាមួយនឹងអត្ថន័យចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសឲ្យនឹករលឹកដល់គ្រូដែលធ្លាប់ផ្តល់ចំណេះដឹង ។

រៀងរាល​ថ្ងៃ​ទី​០៩ ខែ​តុលា រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំបានបំផុសឲ្យមានទិវាជាតិ គ្រូ​បង្រៀន ​ ក្រោមប្រធានបទដ៏មានអត្ថន័យ។ ​ ស្របគ្នានេះដែរ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ក៏បានបង្ហើរសំនៀងដ៏ពិរោះអមដោយខ្លឹមសារអត្ថន័យស៊ីជម្រៅ ដែលឆ្លុះបញ្ចាំងពីអារម្មណ៍គោរពស្រលាញ់គ្រូបង្រៀន បានធ្លាប់បានដើរតួនាទីជាមាតាបិតាឬជាអ្នកអាណាព្យាបាលទី២របស់សិស្ស ដោយគ្មានការ រើសអើង និងមិនប្រកាន់ពូជសាសន៍។ បទចម្រៀងមួយនេះក៏បានបង្ហាញនូវការគោរពថ្លែងអំណរគុណ និងរំលឹកគុណ​ដ៏ធំធេងបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ បណ្តុះធនធានមនុស្សជាសរសរទ្រូងសម្រាប់ប្រទេសជាតិនៅគ្រាកន្លងមកនិងទៅថ្ងៃអនាគត ។

គួរបញ្ជាក់ថា ទិវាគ្រូបង្រៀនកម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយកំណត់យកថ្ងៃទី៥ ខែតុលា រៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវានេះគឺមាន​គោលបំណងបំផុសឡើងវិញនូវវ​ប្បធម៌ និង​ប្រពៃណីនៃ​ការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់​សិស្ស​ ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ គិតរហូតដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំផងដែរ ៕ វឌ្ឍនា


ចែករំលែក៖