ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអាយុ២៧ឆ្នាំ មានកូន៤នាក់ និងប្តីជាមន្ត្រីនគរបាល ត្រូវឃាតកសម្លាប់យ៉ាងព្រៃផ្សៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្ត្រីម្នាក់​អាយុ២៧ឆ្នាំ មានកូន​៤នាក់ក្នុងបន្ទុក និងមានប្តីជានគរបាល​វរការពារព្រំដែន​៧០១ ត្រូវឃាតកសម្លាប់យ៉ាងព្រៃផ្សៃ​រួចរត់គេចខ្លួនបាត់ស្រមោល ។

ករណីរំលោភ និងធ្វើឃាតនេះ​បានភ្ញាក់ផ្អើលឡើង​កាលពីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិកោះខឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច​ដែលចុះពិនិត្យ​កន្លែងកើតហេតុ​បានបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ
ផៃ ណា អាយុ២៧ឆ្នាំ រស់នៅភូមិកោះខឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ស្ត្រីងរងគ្រោះមានកូន៤នាក់ និងមានប្តីឈ្មោះ តី ឯកសូគី ជាមន្ត្រីនគបាលបម្រើការ នៅអង្គភាពវរៈការពារព្រំដែន៧០១ ។

មន្ត្រីកោសល្យវិច័យបានបញ្ជាក់ថា ស្ត្រីរងគ្រោះមានស្នាមជាំទ្រុឌចំនួនពីរកន្លែងនៅចំណុចភ្នែកខាងឆ្វេង និងមួយកន្លែងទៀតក្រោមចង្កាខាង
ឆ្វេង និងមានស្នាមហើមពកលើកញ្ចឹងក ។

នៅលើខ្លួនសពស្ត្រីរងគ្រោះនគរបាលជំនាញបានរកឃើញទូរស័ព្ទដៃមួយគ្រឿង និងលុយចំនួន៣មឺុនរៀលក្នុងហោប៉ៅ
ដោយឡែក ក្បែរសពជនរងគ្រោះជំនាញបានប្រមូលវត្ថុតាងមានដំបង១ បែកជា២ ជាច្រវ៉ាទូក ។

ជំនាញបានដាក់ការសង្ស័យថា ជនរងគ្រោះត្រូវជនដៃដល់ប្រើប្រាស់ច្រវ៉ាទូកវាយសម្លាប់ក្នុងអំពើឃាតកម្ម ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខជនដៃ
ដល់នាំមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកសពសពជនរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត


ចែករំលែក៖