ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ជើងឯក បើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ ទាំងព្រឹកនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីរពេទ្យ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងរបស់លោក សុិន សុីវ ជាចៅសង្កាត់ជើងឯក បានបុកពេញទំហឹង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកបរទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ 0989 បើកបរទិសដៅពីជើងទៅត្បូងបម្រុងនឹងឆ្លងផ្លូវ បានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឲ្យខ្ទាតចូលគុម្ពស្មៅ រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ លោកចៅសង្កាត់ជើងឯក បានព្រមសងថ្លៃព្យាបាលដល់ជនរងគ្រោះដើម្បីបញ្ចប់រឿង៕ ភារ៉ា ដង្កោ


ចែករំលែក៖