ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់! ចូលជ្រកភ្លៀងក្រោមផ្ទះគ្មានមនុស្សនៅ រន្ទះបាញ់ស្លាប់២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ២នាក់បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នៅគ្រាដែលជនរងគ្រោះទាំងពីរនាក់ ចូលជ្រកភ្លៀងនៅក្រោមផ្ទះដែលគ្មានមនុស្សរស់នៅ ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ក្បែរបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ទី១ ឈ្មោះ ច្រិញ ទូច ហៅញ៉ាញ់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ អៀម វុធ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាន សហការចុះពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថា​ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះធម្មជាតិប្រាកដែម ។

គួរបញ្ជាក់ថា ចំណុចផ្ទះកើតហេតុធ្លាប់រន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ម្ដងរួចមកហើយ ។ សាកសពជនរងគ្រោះត្រូវប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖