ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រកាសរកម្ចាស់រថយន្តឡិចស៊ីសRX330មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញជាច្រេីនថ្ងៃមកហេីយ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសRX330មួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃេីញជាច្រេីនថ្ងៃមកហេីយនៅភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  ទេីបព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០១៩​ ហើយរាយការណ៍មកសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ ដេីម្បីស្វែងរកម្ចាស់មកទទួល ។

ប្រជាពលរដ្ឋបានឲ្យដឹងថា​ រថយន្តខាងលេីម៉ាកឡិចស៊ីសRX 330 ពណ៌ផ្សែងបារីពាក់ស្លាកលេខភ្នំពេញ2AX 8180
ប្រទះឃេីញ៤ទៅ៥ថ្ងៃមកហេីយដោយចតទុកចោលមិនឃេីញម្ចាស់មកយករហូតមកដល់ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩​ រាយការណ៍ទៅសមត្ថកិច្ចមកស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣​ ដេីម្បីស្វែងរកម្ចាស់មកទទួលយកទៅវិញ៕ សុខាសែនជ័យ​


ចែករំលែក៖