ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើជាងផ្សាដែករកប្រាក់មិនគ្រប់ បែកគំនិតជួញដូរថ្នាំញៀន សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនបុរសម្នាក់ដែលមានមុខរបរជាជាងផ្សាដែក និងជាមុខសញ្ញាជួញដូរ ប្រើប្រាស់គ្រឿងញៀន បញ្ជូនមកសាកសួរ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដូង សាវ៉េត អាយុ៣៩ឆ្នាំ មុខរបរជាងផ្សាដែក នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងរួមទាំងវត្ថុតាង មានទូរស័ព្ទដៃ១គ្រឿង ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន១កញ្ចប់ ឧបករណ៍សម្រាប់ជក់កញ្ឆា និងសម្ភារប្រើប្រាស់មួយចំនួន ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋានគរបាលស្រុករំដួល សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេកស្រាវជ្រាវឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀនម្នាក់នាំយកមកសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន ហើយវត្ថុតាង មេតំហ្វេតាមីន ប្រភេទម៉ាទឹកកក។

បច្ចុប្បន្នសមត្ថកិច្នគរបាលចជំនាញកំពុងឃាត់ខ្លួនសាកសួរ និងស្រាវជ្រាវរកបក្ខពួកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖